អភិបាលខេត្តបន្ទាយមានជ័យ​ ផ្សព្វផ្សាយ​បង្ការ​ និង​ទប់ស្កាត់​កូ​វី​ដ​ និង​នាំ​យក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​


បន្ទាយ​មាន​ជ័យ​៖​ អភិបាលខេត្ត​បាន​ផ្សព្វផ្សាយ​ បង្ការ​ និង​ទប់ស្កាត់​កូ​វី​ដ​ និង​នាំ​យក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ​នៅ​សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​។​
 
​ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា​៖​នៅ​ពេល​ដែល​វីរុស​កូ​វី​ដ​១៩​ បាន​រាតត្បាត​តាម​បណ្តា​ប្រទេស​ក​ដោយឡែក​កម្ពុជា​បាន​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មាន​វិធានការ​បង្ការ​ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ និង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​ ហើយ​ត្រូវ​បាន​ហាមឃាត់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​កម្ពុជា​មិន​អោយ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​។​
 
ឯកឧត្តម​បាន​បញ្ជាក់​ថា​៖​ជា​ការ​បង្ការ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​កូ​វី​ដ​១៩​ អាជ្ញាធរ​គ្រប់​មូលដ្ឋាន​បាន​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ ត្រូវ​ពិនិត្យ​ពី​មន្ត្រី​ជំនាញ​ហើយ​ ត្រូវ​នៅ​ដាច់​ដោយឡែក​ពី​សាច់ញាតិ​អោយ​បាន​រយៈពេល​១៤​ថ្ងៃ​ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​អនាម័យ​ និង​ហូប​ស្អាត​ ផឹក​ស្អាត​ លាងដៃ​ដោយ​អាកុល​ សាប៊ូ​ និង​ពាក់​ម៉ាស់​អោយ​បាន​គ្រប់​គ្នា​។​
 
​ឯកឧត្តម​ អ៊ុំ​ រាត្រី​ បាន​បញ្ជាក់​ថា​៖​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​និង​ជួប​ការ​លំបាក​ជាក់ស្តែង​ដោយ​បានការ​យកចិត្តទុកដាក់​ពី​ឯកឧត្តម​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​យក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ជាក់ស្តែង​នៅ​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរី​សោភ័ណ​អំណោយ​ដែល​មាន​គ្រឿង​បរិភោគ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​៕​