លោកជំទាវ មាណ ចិន្តា ដឹកនាំក្រុមការងារ ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ តាមខ្នងផ្ទះនិងណែនាំពីវិធានការការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩


ភ្នំពេញៈ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០  លោកជំទាវ មាណ ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានដឹកនាំក្រុមការងារ ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ តាមខ្នងផ្ទះនិងណែនាំពីវិធានការការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងចែកអំណាយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៤១  គ្រួសារនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌ ឫស្សីកែវ  រាជធានី ភ្នំពេញ  ក្រោមអធិបតីភាពលោកជំទាវ ម៉ាណ  ណាវី  តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានចុះជួយសង្កាត់ច្រាំងចំរេះ១ និងអមដំណើរដោយ លោកជំទាវអនុរដ្ឋលេខាធិការ លោកស្រីអភិបាលរងខណ្ឌឬស្សីកែវ ក្រុមយុវជន  ស.ស.យ.ក  និង សមាគម សម្ពន្ធ័យុវជនមុស្លិមកម្ពុជា រាជធានីភ្នំពេញ។

អំណោយ មានដូចជា៖អង្ករ  ៤១០គីឡូក្រាម ,មី  ២០កេះ. ស្ករស២០គីឡូ,ផ្លែល្មើ ២០ប្រអប់,ផ្លែសំរោង ២០ប្រអប់,គ្រាប់ជី ២០ប្រអប់, អំបិល២០ គីឡូក្រាម ,ត្រីខ៤០កំប៉ុង ,ម៉ាស់៣ប្រអប់,អាល់កុល កន្លះលីត ៤១ដប និងថវិកា ចំនួន  ៤៤ម៉ឺនរៀល។