អាជ្ញាធរស្រុកខ្សាច់កណ្តាលនៅតែបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជំរុញឱ្យពលរដ្ឋអនាម័យលាងដៃនិងសារប៊ូជានិច្ច


(កណ្តាល)៖ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានឃុំពុកប្ញស្សី និងលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុកព្រមទាំងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាលបានដឹកនាំមន្រ្តីក្រោមឱវាទនាំយកគ្រឿងឧបភោកបរិភោគភពបន្តិចបន្តួច និងសម្ភារៈប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩។ យុទ្ធនាការប្រឆាំងនិងជំងឺកូវីដ១៩នេះបានប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ស្ថិតនៅភូមិក្រូចសើច ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្នុងឱកាសនោះឯកឧត្តម អ៊ុក វិរៈ អនុប្រធានទី២ក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានឃុំពុកប្ញស្សី តំណាងឯកឧត្តម ចាន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានឃុំពុកប្ញស្សី និងសហការី ៣នាក់ បានអញ្ជើញចូលរូម លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុក លោក ប៊ុន ផេង អភិបាលស្រុក លោកស្រី ឡុង ណាវី អភិបាលរងស្រុក និងសហការី ១៤នាក់ អាជ្ញាធរភូមិ ឃុំ កម្លាំប៉ុស្តិ៍រដ្ឋបាលឃុំ ១៤នាក់ ចុះចែកអំណោយដល់គ្រួសារក្រីក្រជាក់ស្ដែងរស់នៅតាមខ្នងផ្ទះ ក្នុងភូមិក្រូចសើ ចំនួន ៣០គ្រួសារ ស្មើនឹងចំនួនមនុស្ស ១១៥នាក់ ក្នុងឯកឧត្តមបានឧបត្ថម្ភ ១គ្រួសារ ទទួលបាន អង្ករ២០គីឡូ , មីជាតិ១កេស , ត្រីខ ១យួរ ,សៀងផ្អែម ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ឆៃប៉ូវ១គីឡូ ,អំបិល ៣គីឡូ , ខ្ទឹមសរ ១គីឡូ, ប្រេងកូឡា ២ដប,នំធុង ១គីឡូ , សាប៊ូលុច្ស ៤ដុំនិងថិការ ៥ម៉ឺនរៀល ក្នុងនោះលោក ប៊ុន ផេង បានឧបត្ថម្ភដល់អាជ្ញាធរភូមិ ឃុំ កម្លាំប្រដាប់អាវុធ និងយុវជន សរុប ៥ម៉ឺនរៀល សរុបជាថវិការួម ២ ២៥០ ០០០រៀល អង្ករ ៦០០គីឡូ។

ចុងក្រោយឯកឧត្តម និងលោកអភិបាលស្រុក បានមានមតិផ្ដាំផ្ញើ ណែនាំដល់ប្រជាពលរដ្ឋ អោយមានការ ប្រុងប្រយ័ត្នខ្ពស់ ត្រូវមានអនាម័យ អោយបានខ្ជាប់ខ្ជួន ពាក់ម៉ាស ក្រម៉ា លាងដៃអាល់កុល ឬសាប៊ូ ជាប្រចាំ ដើម្បីការពារ សុវត្ថិភាពសុខភាពខ្លួនឯង គ្រួសារ អ្នកដ៏ទៃ និងសហគមន៍ ជាពិសេស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលជាជំងឺកាចសាហាវនាពេលបច្ចុប្បន្នកំពុងរីករាតត្បាត៕