អភិបាលខណ្ឌចំការមន ចុះត្រួតពិនិត្យវឌ្ឍនៈភាពនៃការបុកសៀផាយនៅប្រឡាយបឹងត្របែក និងរកដំណោះស្រាយ ជូនប្រជាពលរដ្ឋដែលរស់នៅម្តុំក្បែរប្រឡាយបឹងត្របែក


(ភ្នំពេញ)៖នៅព្រឹកថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យវឌ្ឍនៈភាពនៃការបុកសៀផាយនៅប្រឡាយបឹងត្របែក និងរកដំណោះស្រាយ ដេីម្បីបុកសៀផាយបន្តទៀត ដែលស្ថិតនៅផ្លូវលេខ ១០៥ ភូមិ៣,៤,៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌ នាយករដ្ឋបាលខណ្ឌ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធ។