លោក សុខ ពេញវុធ និងភរិយា ចុះសំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ នៅសហគមន៍ក្រីក្រ ក្នុងសង្កាត់វត្តភ្នំ


(ដូនពេញ)៖ នៅថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៧:០០នាទីល្ងាច លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា បានបន្តដឹកនាំយុវជនខណ្ឌ ដោយសហកាជាមួយ មន្ទីរពេទ្យបង្អែកចតុមុខ ចុះសាកសួរសុខទុក្ខ សំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ ដល់បងប្អូនប្រជាពលរដ្ឋ នៅសហគមន៍ក្រីក្រ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ក្នុងឱកាសនោះ លោកអភិបាល ក៏បានចែកជូននូវអង្ករចំនួន ១០គីឡូ ក្នុង១គ្រួសារ និង មីយើង ០១កេស ព្រមទាំងសាប៊ូលាងដៃ ០៤ដុំតូចដើម្បីប្រើប្រាស់ប្រចាំថ្ងៃផងដែរ។