ឯកឧត្តម គោស៊ុំ ប៊ុនសឿត ដឹកនាំក្រុមការងារ ចុះសួសុខ ទុក្ខពលករចំណាកស្រុកមកពីប្រទេសថៃចំនួន២៥នាក់ដែលដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ


ខេត្តព្រះវិហារ៖នៅថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០២០ នេះឯកឧត្តម គោស៊ុំ ប៊ុនសឿត រួមជាមួយក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ស្រុកចុះសួសុខ ទុក្ខពលករចំណាកស្រុកមកពីប្រទេសថៃចំនួន២៥នាក់ដែលដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ នៅឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយនាំយកគ្រឿង ឧបភោគបរិភោគមួយចំនួននិងថវិកាម្នាក់ ៤០,០០០ រៀលផងដែរ។