ក្រសួងព័ត៌មានចេញលិខិតបំភ្លឺច្រានចោលថាមិនដែលប្រើប្រាស់គោរមងារ ឯកឧត្តម លោកជំទាវក្នុង​លិខិតអនុញ្ញាតឬបណ្ណ​សារព័ត៌មា​ននោះទេ


អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាននៅថ្ងៃទី២០ខែមេសាឆ្នាំ២០២០បានចេញលិខិតបំភ្លឺច្រានចោលថាក្រសួងព័ត៌មានមិនដែលប្រើប្រាស់គោរមងារ ឯកឧត្តម លោកជំទាវក្នុងលិខិតអនុញ្ញាតឬបណ្ណសារព័ត៌មានអង្គភាពគេហទំព័រកសិករដែលចេញដោយអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នោះទេ។
គួរដឹងដែរថាបន្ទាប់ពីអង្គភាពគេហទំព័រព័ត៌មាន កសិករ ចេញប័ណ្ណអោយបុគ្គលិក សុទ្ធតែមានគោរមងារ ឯកឧត្តម លោកជំទាវយ៉ាងច្រើនហើយកើតជាចំងល់រិៈគន់ច្រើនផងដែរសូមបញ្ជាក់ថាបុគ្គលិកគេហទំព័រព័ត៌មានកសិករគ្រាន់តែដឹងថាសុទ្ធតែគោរមងារឯកឧត្តមនិងលោកជំទាវគឺជាមេអង្គភាពប្រធានគណបក្សនយោបាយមួយតែប៉ុណ្ណោះទើបគាត់ដាក់បុគ្គលិក គោរមងារធំៗតែម្តងទៅ៕