អភិបាលខេត្តព្រះវិហារ អំនាវនាវអោយប្រជាពលរដ្ឋចូលរួមសហការគ្រប់គ្រង ការពារ ថែរក្សាតំបន់ទំនប់អាងបង្ហៀរទឹកអូស្វាយ ដែលមានសត្វស្លាបដ៏កម្រជាច្រើនរស់នៅ


ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២០ ឯកឧត្តមប្រាក់សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ រួមដំណើរដោយ មន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចុះត្រួតពិនិត្យមើល ទំនប់អាងបង្ហារទឹកអូរស្វាយ មួយកន្លែងដែលស្ថិតនៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ក្នុងនោះឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារបានសង្កេតឃើញថា មានសត្វស្លាបដ៏កម្រជាច្រើន រស់នៅក្នុងតំបន់ទំនប់អាងបង្ហៀរទឹកអូស្វាយ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមសហការគ្រប់គ្រង ការពារ ថែរក្សា និងបន្តផ្សព្វផ្សាយ អប់រំទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងស្ថាប័ន នៃអង្គភាពពាក់ព័ន្ធដែលឈរជើងការពារក្បែរតំបន់នេះ ឲ្យបានយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់ នៃការថែរក្សា ការពារ និងអភិរក្ស នូវប្រភេទសត្វដ៏កម្រ និងមិនដែលបានឃើញ។ ដើម្បីទុកតំបន់មួយនេះ ប្រែក្លាយទៅជាកន្លែងរមណីយដ្ឋានមួយ ដ៏ស្រស់ស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។

ឯកឧត្តម ប្រាក់ សុវណ្ណ ក៏បានធ្វើការសំនូមពរទៅកាន់បងប្អូនប្រជាពលរដ្ឋ និងស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំងអង្គភាពចំណុះទាំងអស់ដែលមានវត្តមានឈរជើង នៅក្បែរតំបន់សត្វស្លាបកំពុងរស់នៅ ក្នុងភូមិសាស្ត្រខាងលើនេះ សូមបញ្ឈប់សកម្មភាពចំពោះការលបលួចចូលបរបាញ់និងកុំយកឧបករណ៍នេសាទគ្រប់ប្រភេទ ដែលអាជ្ញាធរបានហាមឃាត់ ចុះទៅធ្វើការដាក់នេសាទ នៅក្នុងតំបន់ទំនប់អាងបង្ហៀរទឹកអូស្វាយនោះជាបន្តទៀត។បើយើងគ្រប់គ្រង ថែរក្សាការពារ និងអភិរក្សបានសត្វស្លាបប្រភេទដ៏កម្រនេះ នោះ ទៅថ្ងៃមុខប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះ និងមានជីវភាពធូរធារ ដោយទទួលបានផលប្រយោជន៍ជាច្រើន ដូចជាការលក់វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារនានា ជូនឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកលេងកម្សាន្តនៅទីនេះ ។

ឯកឧត្ដម ប្រាក់ សុវណ្ណ ក៍បានបន្តរតំណើរទៅវត្តបុរីស្វៈរៈ នឹងសាលារៀនយ៉ាឡាយ ក្នុងនោះក៍មានការសំនូមពរពីរព្រះចៅអធិការវត្តបុរីស្វៈរៈ ក្នុងការក៍សាងកុដមួុយខ្នង ដែលមានការខូចខាត នឹងប្រេះបែកស្ទើរទាំងស្រុង ។