រដ្ឋបាលសង្កាត់ច្បារអំពៅទី១ ចុះសាកសួរសុខទុក្ខ និងជូនអំណោយអតីតអនុប្រធានភូមិដើមអំពិល


(ភ្នំពេញ)៖ រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលសង្កាត់ច្បារអំពៅទី១ ដឹកនាំដោយលោកពៅ ហួត ចៅសង្កាត់បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូន លោកស្រី កែវ ចន្ថា អតីតអនុប្រធានភូមិដើមអំពិល និងបានជូនអំណោយដល់លោកយាយចាស់ទូរគតជន។