ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងក្រុមប្រឹក្សាឃុំ បានចុះពិនិត្យការងារជួសជុលទំនប់ នៅឃុំព្រៃចារ ស្រុកជើងព្រៃ


នៅរសៀលថៃ្ងអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងក្រុមប្រឹក្សាឃុំ បានចុះពិនិត្យការងារជួសជុលទំនប់តំបន់ ស្ថិតនៅឃុំព្រៃចារ ស្រុកជើងព្រៃ មានបណ្តោយ ៣៩០០ម៉ែត្រ បាតក្រោម ៣០ម៉ែត្រ ខ្នងលើ៧.៥ម៉ែត្រ កម្ពស់ជាមធ្យម៣.៥ម៉ែត្រ និងជួសជុលសំណង់ទ្វារទឹកមុខបី ចំនួន ០២កន្លែង និង ទ្វារទឹកមុខបួន ចំនួន ០១កន្លែង ជាលទ្ធផលសម្រេចបានប្រមាណ ៣៥% ៕