ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ឧបត្ថម្ភ​សម្ភារៈ និង​ស្បៀង​អាហារ​ដល់​កម្ពុជា​តាម​រយៈ​ក្រសួង​អប់រំ


រាជធានី​ភ្នំពេញ៖ ដើម្បី​ចូលរួម​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​គ្រា​​នៃ​ការ​ប្រឈម​មុខ​នឹង​ការ​រីក​ដាល​នៃ​ជំងឺ​កូវីដ-១៩ ស្ថាន​ទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា បាន​ឧបត្ថម្ភ​ជា​​ម៉ាស​ការពារ​ចំនួន​៥០០០​ម៉ាស អង្ករ​៦០០​គីឡូក្រាម មី​កូរ៉េ​១២០​កេស និង​សម្ភារៈ​អនាម័យ​ ៥​កញ្ចប់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា តាម​រយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា។

​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​ក្នុង​ឱកាស​នោះ​ឯកឧត្ដម​ក៏​បាន​​សំណេះ​សំណាល​​ការងារ​ជាមួយ​​​អគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ផង​ដែរ។

ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​​ទឹក​ចិត្ត​ដ៏​សប្បុរស​នេះ​។ ដោយ​ឡែក​ភាគី​កូរ៉េ​បាន​លើក​ឡើង​ថា ការ​ផ្ដល់​ជូន​នេះ ​ដោយ​សារ​មើល​​ឃើញ​ថា​​​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រង​ផល​វិបាក​ដោយសារ​ជំងឺ​កូវីដ-១៩ ​ព្រមទាំង​ជឿជាក់​លើ​​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា៕