វឌ្ឍនភាពគម្រោងស្ថាបនាផ្លូវទាំង៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ


រសៀលថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ អមដំណើរដោយ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជាច្រើនរូបទៀត បានចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវទាំង៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ។