ចៅសង្កាត់ព្រែកប្រា ចុះចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៦០ គ្រួសារ


(ភ្នំពេញ)៖ ព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០ លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា និងលោកស្រី ជួប ស៊ីយ៉ុន ចៅសង្កាត់រងទី១ បានចុះចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៦០ គ្រួសារ នៅភូមិជ្រោយបាសាក់ ភូមិជ្រោយបាសាក់១ ភូមិអូរអណ្តូង ភូមិអូរអណ្តូង១។