សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តព្រៃវែង


នៅថ្ងៃនេះដដែល បន្ទាប់ពីបានអញ្ជើញចុះពិនិត្យ សាលាគរុកោសល្យ ហ៊ុន សែន ព្រៃវែង រួចមក សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអញ្ជើញពិនិត្យ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តព្រៃវែង ជាបន្តទៀត។
ដោយពិនិត្យឃើញនូវការខ្វះខាត និងតម្រូវការចាំបាច់ក្នុងមជ្ឍមណ្ឌលនេះ សម្តេចតេជោ រួមនឹងសប្បុរសជនបានផ្តល់ជូន អគារសិក្សា១ខ្នង កំពស់៣ជាន់ មាន៣០បន្ទប់ , អាគារទីចាត់ការ១ខ្នង មាន៣បន្ទប់ , អគារស្នាក់នៅគ្រូ ១ខ្នង កំពស់២ជាន់ មាន១០បន្ទប់ , អគារស្នាក់នៅសិស្ស ១ខ្នង កំពស់២ជាន់ មាន២០បន្ទប់, បំពាក់កុំព្យួទ័រ៤គ្រឿង , ម៉ាស៊ីនព្រីន២គ្រឿង , ម៉ាស៊ីនថតចម្លង១គ្រឿងផងដែរ រួមទាំងបាន ផ្តល់នូវដំណើរកម្សាន្តទៅលេងអង្គរវត្ត ខេត្តសៀមរាបផងដែរ។ ចំពោះផ្នែកសាលាអនុវត្តន៍ វិញផ្តល់ជូនអគារសិក្សា ១ខ្នង កំពស់៣ជាន់ មាន១៨បន្ទប់ , អគារទីចាត់ការ ១ខ្នងមាន៣បន្ទប់ , និងបំពាក់កុំព្យួទ័រ៤គ្រឿង , ម៉ាស៊ីនព្រីន២គ្រឿង , និងម៉ាស៊ីនថតចម្លង១គ្រឿងផងដែរ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា ៕