ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ រួមជាមួយសហការីបានចុះពិនិត្យតាមដានការងារបង្កបង្កើនផលស្រូវស្រាលដើមរដូវវស្សា


នៅថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ រួមជាមួយសហការីបានចុះពិនិត្យតាមដានការងារបង្កបង្កើនផលស្រូវស្រាលដើមរដូវវស្សា នៅឃុំត្បូងក្រពើ ស្រុកសន្ទុក និងចុះបណ្តុះបណ្តាលដល់កសិករ ស្ពីពីការកៀរពង្រាបដី ការគ្រប់គ្រងជីជាតិដី និងការប្រើប្រាស់ថ្នាំពុលកសិកម្មលើដំណាំស្រូវ នៅភូមិបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ភូមិកំញ៉ាត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ និងនៅភូមិបឹងអណ្តែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានកសិករចូលរួមសរុបចំនួន ៤៤នាក់ ស្រី្តចំនួន ៣៨នាក់។