រដ្ឋបាលរាជធានីភ្នំពេញ កំពុងស្ថាបនា នេះ ការដ្ឋានបានចាក់បេតុងសម្រេចបានលទ្ឋផល ៧០


គិតត្រឹមថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៧នេះ ការដ្ឋានបានចាក់បេតុងសម្រេចបានលទ្ឋផល ៧០% ក្នុងផែនការដោះស្រាយបញ្ហាកកស្ទះចរាចរដែលតែងតែកើតមាននៅផ្លូវជាតិលេខ៥ចំណុចព្រែកព្នៅ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាផ្លូវថ្មី ១ខ្សែ ជាផ្លូវបេតុងអារមេ តភ្ជាប់ផ្លូវកប់ស្រូវទៅផ្លូវលេខ១៥១ ប្រវែង ១១០០ម ទទឹង ៩ម។
គម្រោងនេះ ក៏មានស្ថាបនាស្ពានបេតុងអារមេឆ្លងកាត់ព្រែកព្នៅ ប្រវែង ៥៤ម ទទឹង ២០.៧ម ផងដែរ។