ឯកឧត្តម ម៉ក់ រ៉ា នាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតស្បៀងពិតប្រាកដ ជនចាស់ជរាគ្មានទីពឹង ទុរគតជន


(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃពុធ ១កើត ខែ ពិសាខ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៩ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធាធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំលេខ០០៣ ស្តីពីវិធានការ បង្ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល និងអនុសាសន៍ដ៏មានសារសំខាន់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាក្រុង, អភិបាលក្រុង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់,សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព,សហភាពសហព័ន្ធយុវជនកម្ពុជា សាខាខេត្តពោធិ៍សាត់ សមាគមសិស្ស និស្សិតក្មេងវត្តសាខាខេត្តពោធិ៍សាត់,ក្រុមការងារថ្នាក់ខេត្តចុះជួយក្រុង និងអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ ។

ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានយកនូវអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ចែកជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតស្បៀងពិតប្រាកដ ជនចាស់ជរាគ្មានទីពឹង ទុរគតជន ។

ក្នុងឱកាសនោះឯកឧត្តម ម៉ក់ រ៉ា បានផ្តាំផ្ញើរឲ្យបងប្អូនប្រជាពលរដ្ឋយើងយកចិត្តទុកដាក់ខ្ពស់ តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដើម្បីទ្រទ្រង់សុខុមាលភាពដល់ប្រជាពលរដ្ឋ ពិសេសចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបានបញ្ជាក់ថា នៅកម្ពុជា យើងមានមោទនភាពខ្ពស់ណាស់ ដោយការដឹកនាំដ៏ឈ្លាសវៃនិងគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អត្រានៃការឆ្លងមេរោគកូវីដ នៅកម្ពុជា គិតត្រឹមថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០នេះ ចំនួនអ្នកឆ្លងមាន ១២២នាក់ប៉ុណ្ណោះ ចំនួនអ្នកជាសះស្បើយចំនួន ១១០ នាក់ ចំនួន អ្នកស្លាប់គ្មាន ។ ដោយឡែកខេត្តពោធិ៍សាត់ ចាប់តាំងពីមានមេរោគរាតត្បាតកូវីដ១៩ មកដល់ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២០ ពីមានឆ្លងមេរោគ ១នាក់នោះទេ ។ បន្ទាប់មកឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការចែកអង្ករ សម្ភារ: ផ្ទាល់ជូនដល់ប្រជាពលរដ្ឋចំនួន ៣៩ គ្រួសារ នៅភូមិ ស្រះស្រង់ សង្កាត់ ព្រៃញីចំនួន២៤គ្រួសារ និង ភូមិកែវមុនីក្នុងសង្កាត់បន្ទាយដីចំនួន១៥គ្រួសារ ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។