ឯកឧត្តម សុខ ឥសាន៖ ការធ្វើវិសោធនកម្ម​ច្បាប់ជា​តម្រូវការ​សង្គម​មិនប្រកាន់​និន្នាការ


ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ការបង្កើតច្បាប់ ឬធ្វើវិសោធនកម្មច្បាប់ណាមួយគឺឆ្លើយតបទៅនឹង តម្រូវការសង្គម មិនមានប្រកាន់និន្នាការនោះទេ។

ឯកឧត្តម បានថ្លែងបញ្ជាក់ថា ការបង្កើតច្បាប់ថ្មី និងការធ្វើវិសោធនកម្មច្បាប់ គឺជាសំណូមពរចាំបាច់របស់សង្គមជាតិ មានវិសាលភាព អនុវត្តសម្រាប់ប្រជាជនទូទៅ ដោយមិនប្រកាន់និន្នកានយោបាយ ជាតិសាសន៍ ជនជាតិ ជំនឿសាសនា ទំនៀមទំលាប់ ប្រពៃណីយ៍អ្វីទ្បើយ