រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពការងារស្ដារប្រឡាយដើមស្លែងតភ្ជាប់មកប្រឡាយស្ទឹងមានជ័យ


នារសៀលថ្ងៃព្រហស្បតិ៍ ០២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពការងារស្ដារប្រឡាយដើមស្លែងតភ្ជាប់មកប្រឡាយស្ទឹងមានជ័យ ក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញ លោកប្រធានមន្ទីរជំនាញពាក់ព័ន្ធ លោកអភិបាលខណ្ឌ និងប្រធានភូមិបាលខណ្ឌទាំងបី។ ដើម្បីរកដំណោះស្រាយ នឹងរំដោះទឹកចេញពីតំបន់មុខ និងក្រោយព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលតែងតែរងការជន់លិចក្នុងរដូវវស្សា ដែលហូរមកប្រឡាយស្ទឹងមានជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងតែស្ថាបនាជាប្រឡាយបេតុង និងមានផ្លូវអាចធ្វើដំណើរឆ្លងកាត់បាន ដោយស្ថាបនាបាន៧០ភាគរយនៃគម្រោងទាំងមូល៕