ឯកឧត្តម កៅ ឆែ ចុះពិនិត្យមើលការជួសជុលផ្លូវលំមួយខ្សែប្រវែង៤.៥គីឡូម៉ែត្រ


ព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្តតាកែវ អមដំណើរក្រុមប្រឹក្សាឃុំអង្គប្រាសាទ បានអញ្ជើញចុះពិនិត្យមើលការជួសជុលផ្លូវលំមួយខ្សែប្រវែង៤.៥គីឡូម៉ែត្រ ដែលចំណាយថវិកាអស់ជាង១០លានរៀល ពិនិត្យមើលអគារសិក្សាបឋមសិក្សាវត្តភ្ងាស ០១ខ្នង០២ជាន់ស្មើនឹង១០បន្ទប់ ដែលសាងសង់រួចជាស្ថាបពរដែលជាគំនិតផ្តួចផ្តើមព្រះចៅអធិការវត្តភ្ងាស ព្រះនាម ហុក ចក់ ព្រមទាំងពុទ្ធបរិស័ទ្ទជើងវត្ត និងបានអញ្ជើញជួបសំណេះសំណាលជាមួយព្រះតេជព្រះគណ ព្រមទាំងតាជី យាយជី នៅវត្តភ្ងាស ភូមិភ្ងាស ឃុំអង្គប្រសាទ ស្រុកគិរីវង់ ខេត្តតាកែវ។