ពិធីចុះកិច្ចសន្យាផលិតផលកសិកម្ម ស្ដីពីការទិញ-លក់ផលិតផលស្វាយចន្ទី


នាព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីចុះកិច្ចសន្យាផលិតផលកសិកម្ម ស្ដីពីការទិញ-លក់ផលិតផលស្វាយចន្ទី រវាងក្រុមកសិករដាំស្វាយចន្ទី ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាពថ្នាក់ដឹកនាំនាយកដ្ឋាន ដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ និងអ្នកពាក់ព័ន្ធផងដែរ។