ឯកឧត្តម សេង ឡូត បានទទួលអំណោយសម្ភារម៉ាស់មុខចំនួន១០០,០០០ម៉ាសពីអគ្គនាយកក្រុមហ៊ុន MCC Land (Singapore) Pte.,Ltd


ឯកឧត្តម សេង ឡូត អគ្គនាយករដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលអំណោយសម្ភារម៉ាស់មុខចំនួន១០០,០០០ម៉ាសពី លោក Tan Zhi Yong អគ្គនាយកក្រុមហ៊ុន MCC Land (Singapore) Pte.,Ltd នៅទីស្តីការក្រសួង នាថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។