ឯកឧត្តម​ ជាម​ ប៉េអា​ បានចុះជួបសំណេះសំណាលជាមួយគ្រួសារចាស់ជរា គ្រួសារមានផ្ទុកមេរោគអេដស៍ និងអ្នកពិការភាពចំនួន១៣គ្រួសារ


នាព្រឹកថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២០ ឯកឧត្តម​ ជាម​ ប៉េអា​ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង​ បានចុះជួបសំណេះសំណាលជាមួយគ្រួសារចាស់ជរា គ្រួសារមានផ្ទុកមេរោគអេដស៍ និងអ្នកពិការភាពចំនួន១៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវ អង្ករ ត្រីខ គ្រាប់ពូជដំណាំចំនួន៥មុខ នៅភូមិ៤ ឃុំព្រៃដើមថ្នឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។