ឯកឧត្តម​ ប៊ូ ឡាំ ជួយអន្តរាគមន៍អំពីបញ្ហាមន្ត្រីបរិសា្ថនមិនអោយប្រជាពលរដ្ឋធ្វើស្រែចំការ


នាព្រឹកថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០២០​ តំណាងប្រជាពលរដ្ឋប្រមាណជាង២០នាក់​ មកពីឃុំចំនួន២ គឺឃុំសេដា និងឃុំកាឡែង ក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដែលដឹកនាំដោយលោកមេឃុំទាំងពីរ និងលោកមេភូមិចំនួន៥ ព្រមទាំងចាស់ទុំក្នុងភូមិ បានអញ្ជេីញមកទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តរតនគិរី​ ដើម្បីសុំ ឯកឧត្តម​ ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី ជួយអន្តរាគមន៍អំពីបញ្ហា «មន្ត្រីបរិសា្ថននៅភូមិឃុំខាងលើ មិនអោយប្រជាពលរដ្ឋធ្វើស្រែចំការ» ។