ឯកឧត្តម ម៉ាត់ សេត អញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ សមាជិកសមាជិកាសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកំពត ចំនួន៣៥នាក់


នារសៀលថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ម៉ាត់ សេត តំណាងរាស្ត្រមណ្ឌលខេត្តកំពត បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ សមាជិកសមាជិកាសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកំពត ចំនួន៣៥នាក់ ។

ក្នុងកិច្ចសំណេះសំណាលនេះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះការលះបង់គ្រប់យ៉ាងក្នុងការចូលរួមការងារកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជម្រុញនិងថ្លែងបញ្ជាក់ថា​ យុវជនជាកម្លាំងចលករដែលត្រូវតែសកម្មក្នុងការចូលរួមកិច្ចការសង្គមជាតិ ដោយត្រូវពង្រឹងកិច្ចសហការគ្រប់ភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន។

ក្នុងដំណាក់កាលប្រទេសកម្ពុជាប្រឈមនឹងបញ្ហាជំងឺ កូវីដ១៩ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមយើងជាយុវជន ត្រូវតែពង្រឹងនិងពង្រីកសកម្មភាពនៃការចុះសួរសុខទុក្ខ និងចុះផ្សព្វផ្សាយពីវិធីទប់ស្កាត់នៃជំងឺCovid19 តាមការណែនាំរបស់ក្រសួងសុខាភិបាល អោយបានសកម្មនៅតាមមូលដ្ឋានគ្រប់រូបភាព ឬការចុះផ្សព្វផ្សាយដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ក្រុមគ្រួសារ បងប្អូន មិត្តភក្តិ។ ជាមួយគ្នានេះយើងត្រូវតាមដានក្តាប់សភាពការសង្គមអោយបានជាប់ជាប្រចាំ​ ដើម្បីងាយស្រួលក្នុងការចុះធ្វើសកម្មភាពជួយប្រជាពលរដ្ឋ។

ចុងបញ្ចប់កម្មវិធី ឯកឧត្តមក៏បានឧបត្ថមដំណាប់ផ្លែល្មើដល់ក្រុមយុវជនក្នុងម្នាក់ៗ​ ១ប្រអប់ សម្រាប់ជាអាហារស្រាយបួសប្រចាំថ្ងៃក្នុងខែរ៉ាម៉ាឌននេះផងដែរ។