ឯកឧត្តម​ ជាម​ ប៉េអា​ បានដឹកនាំសំណេះសំណាលជាមួយមន្រ្តីរដ្ឋបាលស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង


នាព្រឹកថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២០ ឯកឧត្តម​ ជាម​ ប៉េអា​ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង​ បានដឹកនាំសំណេះសំណាលជាមួយមន្រ្តីរដ្ឋបាលស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ចំនួន៥៨នាក់ ស្រី ១៧នាក់ ដោយថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺឆ្លងCOVID19 តាមរយៈការផ្សព្វផ្សាយ និងការអនុវត្តន៍នូវវិធានការដាក់ដោយឡែកចំពោះចំណាកស្រុកមកពីក្រៅប្រទេស​ រួមមានប្រទេសថៃ ចិន កូរ៉េ និងម៉ាឡេស៊ី សរុប៤៧៨នាក់ ស្រី១៨០នាក់។ ជាមួយគ្នានេះ​ ឯកឧត្តម​ ជាម ប៉េអា និងលោក​ អុឹង សែម នាយកក្រុមហ៊ុនសាយវេកម្ពុជា​ បានផ្តល់នូវ​ ម៉ាស​ ៥,០០០បន្ទះ និងអង្ករ១តោន ព្រមទាំងសម្ភារមួយចំនួនទៀតផងដែរ។