ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជី ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យពិសាខបូជា ដែលប្រព្រឹត្តទៅនាថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣


នាព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យពិសាខបូជា ដែលប្រព្រឹត្តទៅនាថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២០ ខាងមុខនេះ លើបញ្ជីស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោសពី ពន្ធនាគាររាជធានី~ខេត្ត ចំនួន២០ និងពីមណ្ឌលអប់រំកែប្រែចំនួន ៤ ដោយមានទណ្ឌិតសរុប ២៧៣ នាក់ (ស្រី ២៤ នាក់) ។