អភិបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន​ JIANG SU CHANG ZHOU SHUN DE GROUP CO.LTD


នៅព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន​ JIANG SU CHANG ZHOU SHUN DE GROUP CO.LTD បានឧបត្ថម្ភនៅម៉ាស់ចំនួន​ ២០.០០០​ សម្លៀកបំពាក់​ពេទ្យ​ ៣០០ឈុត​ និងស្រោមដៃពេទ្យ​ ១.០០០​គូរ​ និងលោក​ សាន​ ហេង​ អគ្គនាយក​ក្រុម​ហ៊ុន​​ ហេង​ សម្បត្តិ​ និងលោកស្រី​ បានឧបត្ថម្ភនូវ​ថវិកា​ចំនួន​ ១៥.០០០$​ (​ មួយ​មុឺនប្រាំពាន់ដុល្លា​ )​ដេីម្បីបំរើឱ្យការងារប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ ។