មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ចុះកិច្ចព្រមព្រៀងផ្តល់សេវាកម្ម រវាងកម្មវិធី ASPIRE ជាមួយក្រុមហ៊ុនសាជីវកម្មសហគមន៏កសិកម្មកម្ពុជា(CACC)


(ព្រះវិហារ)៖ នៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំ នឹងចុះកិច្ចព្រមព្រៀងផ្តល់សេវាកម្ម រវាងកម្មវិធី ASPIRE ជាមួយក្រុមហ៊ុនសាជីវកម្មសហគមន៏កសិកម្មកម្ពុជា(CACC) ក្រោមកម្មវិធីភាពជាដៃគូរវាងវិស័យឯកជន និងសារធារណៈ(PPP) ដើម្បីគាំទ្រការផលិតពូជដំឡូងមីសរីរាង្គ។

ថវិកាសរុបចុះកិច្ចព្រមព្រៀងសម្រាប់អនុវត្តមានចំនួន 42 171USD ក្នុងនោះក្រុមហ៊ុន CACC ទទួលបន្ទុកចំណាយចំនួន 28 596USD រួមជា មួយថវិកាកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារចំនួន 13 575 USD ផងដែរ។ ក្នុងគោលបំណង

-ដើម្បីឲ្យកសិករអនុវត្តផលិតកម្មដំឡូងមីសរីរាង្គចំនួន៨០០គ្រួសារ មកពី១០ សហគមន៏ក្នុងខេត្តព្រះវិហារ បានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា លក់ផលិតផលកសិកម្មជាមួយក្រុមហ៊ុន CACC និងជាពិសេសប្រជាសហគមន៏ទទួលបានចំណេះដឹងបន្ថែមលើការងារផលិតកម្មដំឡូងមី ប្រកបដោយគុណភាពនិងទិន្នផលខ្ពស់។

-រៀបចំចងក្រងក្រុមកសិករចំនួន៣០ គ្រួសារ ជាក្រុមផលិតពូជដំឡូងមីដែលមានគុណភាពល្អ គ្មានជំងឺ ឲ្យបានចំនួន ៥០០ ០០០ដើម ដើម្បីលក់ចែកចាយដល់សមាជិកសហគមន៏ដាំដុះបន្ត ។