អភិបាលរង ខេត្តកំពង់ឆ្នាំង បានជម្រុញអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងក្រុមការងារ ត្រូវផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ពីច្បាប់់ជៀសវាងកុំអោយគាត់សាងសង់សំណង់រឹងលើចំណីផ្លូវ


កំពង់ឆ្នាំងៈ ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត្តកំពង់ឆ្នាំងបានម្រុញបែបនេះនាព្រឹកថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២០ ដោយមានការចូលរួមពី លោកឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជូនខេត្ត លោកឈួរ ច័ន្ទរិទ្ធីអនុប្រធានមន្ទីរ ព្រមទាំងលោកអភិបាលរងស្រុកទឹកផុស និង ស្រុកសាមគ្គីមានជ័យក្នុងការចុះពិនិត្យស្ថានភាពស្ពានបាឡេ ២ កន្លែងស្ថិតក្នុងស្រុកទឹកផុស ។

ឯកឧត្តម សាន់ យូ បានផ្តាំផ្ញើដល់អាជ្ញាធរដែនដីនិងក្រុមការងារធ្វើបច្ចុប្បន្នភាពចំពោះប្រជាពលរដ្ឋដែលរស់នៅលើចំណីផ្លូវនិងវិធានការចុះពិនិត្យណែនាំជាប់ជាប្រចាំដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវរថភ្លើងក្នុងខេត្តកំពង់ឆ្នាំងដើម្បីអោយគាត់យល់និងចូលរួមគោរពច្បាប់ទាំងអស់គ្នា៕