ប្រធាននាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការប្រជុំ Video Conference ជាមួយ រដ្ឋបាលឧតុនិយម និងវិទ្យាស្ថានឧតុនិយមកូរ៉េ


នៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោក អ៊ុំ រីណា ប្រធាននាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការប្រជុំ Video Conference ជាមួយ រដ្ឋបាលឧតុនិយម និងវិទ្យាស្ថានឧតុនិយមកូរ៉េ ស្តីពី ៖

១-ពិភាក្សាការងារអនុវត្តបន្តលើគម្រោងតម្លើងស្ថានីយឧតុនិយមស្វ័យប្រវត្តិចំនួន ២៧ កន្លែង ដែលជាជំនួយឥតសំណងរបស់សាធារណៈរដ្ឋកូរ៉េ

២-ពិភាក្សា អំពី នីតិវិធី បែបបទក្នុងការអនុវត្តគម្រោង ស្តីការតម្លើងប្រព័ន្ធ ឧបករណ៍ និងគ្រឿងបរិក្ខារទទួលរូបភាព និងទិន្នន័យឧតុនិយម ពី ផ្កាយរណបឧតុនិយមថ្មី ដែលជា គម្រោងជំនួយឥតចំណងរបស់រដ្ឋបាលឧតុនិយមកូរ៉េ និងវិទ្យាស្ថានឧតុនិយមកូរ៉េ បានផ្តល់ជូន ក្រសួងធនធានទឹក និងឧតុនិយម ៕