អភិបាលរង ខេត្តកំពង់ឆ្នាំង កោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ មន្ទីររៀបចំដែនដី ខេត្តកំពង់ឆ្នាំង ដែលអនុវត្តការងារសម្រេចលទ្ធផលការងារបានជោគជ័យតាមផែនការ


កំពង់ឆ្នាំងៈឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងបានថ្លែងបែបនេះនារសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោកលី សុភាប្រធានមន្ទីរផងដែរ។

ឯកឧត្តម សាន់ យូ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ត្រូវបន្តអនុវត្តតាមតួនាទីនិភារកិច្ចរបស់ខ្លួនបន្តទៀតជាពិសេស បំរើសេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា៕