សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ លោក តាំង សុភាវុធ និងកញ្ញា អ៊ូ សុខដាវិន ឧបត្ថម្ភថវិកា ១លាន រៀល ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា ឆ្នាំ២០២០


(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក តាំង សុភាវុធ អនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ និងគូដណ្តឹង កញ្ញា អ៊ូ សុខដាវិន ដែលបានឧបត្ថម្ភថវិកា ១,០០០,០០០រៀល (មួយលាន រៀល) ដល់កាកបាទក្រហមកម្ពុជា ដេីម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕