សាខាសមាគមនារី និងមន្ទីរសង្គមកិច្ចខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខយុវតី ដែលចាញ់បោកគេទៅធ្វើការនៅប្រទេសចិន ដែលស្ថានទូតចិនអន្តរាគមន៍បញ្ជូនត្រឡប់មកវិញ


(ត្បូងឃ្មុំ)៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ លោកស្រី នី ចាន់ធីតា បានដឹកនាំសមាជិកសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងមន្ទីរសង្គមកិច្ចខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខយុវតី ឈ្មោះ អែល អាស៊ីរោះ អាយុ១៥ឆ្នាំ រស់នៅភូមិឃ្លាច ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ  ដែលបានចាញ់បោកគេទៅធ្វើការនៅប្រទេសចិន ហើយបានស្ថានទូតខ្មែរប្រចាំនៅទីក្រុងប៉េកាំងជួយអន្តរាគមន៍ និងបញ្ជូនមកស្រុកកំណើតវិញ នាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

សូមបញ្ជាក់ថា យុវតីនេះកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យបង្អែក ស្រុកមេមត់ រង់ចាំពិនិត្យសុខភាព រួចដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃមុនទៅផ្ទះ។

ក្នុងឱកាសនោះសាខាសមាគមនារីខេត្ត និងមន្ទីរសង្គមកិច្ច បាននាំយកអង្ករ២៥ គីឡូក្រាម មី១កេះ ទឹកត្រី1យួរ ទឹកស៊ីអីវ១យួរ ម៉ុង ភួយ កន្ទេល និងថវិកាមួយចំនួនជូនផងដែរ។