ក្រុមការងារយុវជន CPP នៃក្រសួងធនធានទឹក ចុះសាកសួរសុខដល់គ្រួសារចាស់ជរា ទីទ័លក្រីក្រ នៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល


(ខេត្តកណ្តាល)៖ ថ្ងៃអាទិត្យ៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៃក្រសួងធនធានទឹក និងឧតុនិយម និងក្រុមគណៈចលនាកម្មករ-កម្មការិនី ស្រុកពញាឮ ខេត្តកណ្តាល បានអញ្ជើញចុះសំណេះសំណាល និងសាកសួរសុខទុក្ខ និងឧបត្ថម្ភដល់គ្រួសារចាស់ជរា ទីទ័លក្រីក្រឈ្មោះ ផុន សុផល រស់នៅភូមិដងកូម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ដោយបានឧបត្ថម្ភនូវមីម៉ាម៉ា ១កេស ទឹកស៊ីអុីវ ១យួរ ទឹកត្រី ១យួរ និងថវិកាមួយចំនួន។