មិនមានការហាមឃាត់ចំពោះការជួបជុំនៅថ្ងៃសីលនោះទេ តែត្រូវឱ្យអ្នកចូលរួមមានកម្រិត


(ភ្នំពេញ)៖ មិនមានការហាមឃាត់ចំពោះការជួបជុំនៅថ្ងៃសីលនោះទេ តែត្រូវឱ្យអ្នកចូលរួមតិច នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ក្នុងឱកាសសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់សហគមន៍ពុទ្ធសាសនា» នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្តិភាព។

ឯកឧត្តមបានមានប្រសាសន៍ថា តាមវត្តក៏ដូចជាពុទ្ធបរិស័ទនៅតែប្រព្រឹត្តជាធម្មតា តែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាករណីនៅឱ្យឆ្ងាយពីគ្នា (យ៉ាងហោចណាស់២ម៉ែត្រ) លាងដៃនិងទឹកស្អាត ទឹកអាល់កុល និងអ្នកចូលរួមត្រូវមានចំនួនតិច ហើយជាពិសេសត្រូវពាក់ម៉ាស់ជានិច្ច។ ហើយចំពោះពិធីបុណ្យផ្សេងៗ ក៏មិនមានបំរាមណាមួយឡើយ តែត្រូវឱ្យអ្នកចូលរួមក្នុងពិធីនោះមានចំនួនតិច ដែលបានអនុវត្ត (៥នាក់, ១២នាក់ ឬយ៉ាងច្រើន២០នាក់) ហើយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕