លោកជំទាវ ដួង វណ្ណា បន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចាស់ជរា ជនពិការ និងគ្រួសារដែលមានជីវភាពខ្វះខាតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង


(ស្វាយរៀង)៖ សាខាកក្រកខេត្តស្វាយរៀង៖ នៅថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែ ឧសភា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា រួមដំណើរដោយលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទូក្ខ និងចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣៣ គ្រួសារ (ចាស់ជរា ៩ គ្រួសារ ជនពិការ ១ ម្នាក់ អ្នករស់នៅជាមួយមេរោគអេដស៍  ១ ម្នាក់ ស្ត្រីមេម៉ាយមានកូនច្រើន ១ គ្រួសារ គ្រួសារមានជីវភាពខ្វះខាត ២១ គ្រួសារ)  មកពី ៤ ឃុំ ក្នុងស្រុកកំពង់ររោទិ៍ គឺឃុំ សំយ៉ាង ព្រៃធំ ព្រះពន្លា និងឃុំបន្ទាយក្រាំង ដែលពីធីនេះប្រារព្វធ្វើនៅសាលាឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ        ដួង វណ្ណា  បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវ៖

ទី១. ប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ ១៩ ។ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតតិចតួចក៍ដោយ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះអ្នកឆ្លងមានចំនួន ១២២ នាក់ អ្នកជាសះស្បើយមានចំនួន ១១៩ នាក់ និងពុំមានអ្នកស្លាប់នោះទេ ។

ទី២.យើងទាំងអស់គ្នាត្រូវជម្រុញការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ជាពិសេសត្រូវរក្សាទុក្ខនូវស្បៀងអាហារដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ។ល។ ប្រសិនបើជំងឺកូវីដ ១៩ នេះនៅតែអូសបន្លាយ ។

ទី៣.ត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោគ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតនៅលើដងវិថីផងដែរ ។ អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ៣៣ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង សាប៊ូ ២ ដុំ ក្រម៉ា ១ ម៉ាស់ ១ ថវិកា ៤០,០០០ រៀល ៕