លោកជំទាវ ឡោក ខេង នាំអំណោយជូនប្រជាពលរដ្ឋ ក្រីក្រមានជីវភាពខ្វះខាត ចំនួន១០០គ្រួសារ នៅសង្កាត់ច្បារអំពៅ២


(ភ្នំពេញ)៖ ថ្ងៃទី១១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជន សង្កាត់ច្បារអំពៅ២ លោកជំទាវ ឡោក ខេង ប្រធានក្រុមការងារចុះជួយសង្កាត់ច្បារអំពៅទី២ បានអញ្ជើញចុះផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបង្កើនការចូលរួមប្រយុទ្ធប្រឆាំងនិងការពារជំងឺឆ្លង កូវីដ១៩បន្តទៅទៀត និងបាននាំអំណោយគ្រឿងឧបភោគ បរិភោគ អង្ករ១០គីឡូ ទឹកស៊ីអ៊ីវ ១យួរ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត ចំនួន១០០គ្រួសារ ដើម្បីដោះស្រាយក្នុងរដូវកាលប្រឆាំងជំងឺកូវីដ១៩នេះ។

លោកជំទាវ បានថ្លែងអំណរគុណចំពោះបងប្អូនដែលបានខិតខំការពារនូវសុខភាពរបស់ខ្លួន  និងក្រុមគ្រួសារខ្លួន  ដើម្បី  អោយសង្គមយើងរស់នៅដោយសុវត្ថិភាព  និងសុភមង្គល។

លោកជំទាវ បានមានប្រសាសន៍បន្តទៀតថា យើងប្តេជ្ញា  រួមរស់  តស៊ូ  នៅក្នុងគ្រាលំបាកនេះជាមួយគ្នា   ដោយមិនអោយប្រជាជនយើងណាម្នាក់  រងគ្រោះ  និង ស្លាប់ដោយសារអត់បាយជាដាច់ខាត។