សមាគមនារី ខេត្តបាត់ដំបង ចុះសួរសុខទុក្ខ្ ដល់ប្រជាពលរដ្ឋមានជីវភាពលំបាក ចាស់ជរា  ពិការ ចំនួន៧គ្រួសារ


(បាត់ដំបង)៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០   ក្រុមចលនាស្រ្តី និងសមាគមនារី ខេត្តបាត់ដំបង ដឹកនាំដោយលោកស្រី ញឹម សាគន្ធ បានអញ្ជើញចុះសួរសុខទុក្ខ្ ដល់ប្រជាពលរដ្ឋមានជីវភាពលំបាក ចាស់ជរា  ពិការ ចំនួន៧គ្រួសារ និងបាននាំយកសម្ភារៈ និងថវិកាមួយចំនួន ចុះសាកសួរសុខទុក្ខ ភរិយាបុស្ដិនគរបាលសង្កាត់ទួលតាឯក ដែលកំពុងមានជម្ងឺ សម្រាកនៅគេហដ្ឋាន ស្ថិតនៅសង្កាត់ ទួលតាឯក ក្រុងបាត់ដំបង។