ឯកឧត្តម អន ស៊ុំ និង ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ


កាលពីថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិក សមាជិការដ្ឋសភា អភិបាល នៃគណៈអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ស្ថិតនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។