មន្ត្រីក្រុមការងាររាជរដ្ឋាភិបាល ប្រាប់ពលរដ្ឋនៅភូមិរនះ ថា បើខ្វះខាតស្បៀងពិតប្រាកដ សុំទៅជួបរដ្ឋបាលសង្កាត់កោះដាច់ ដើម្បីដោះស្រាយជូន


ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយរាជធានីភ្នំពេញ និងដើម្បីឆ្លើយតបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយដោះស្រាយប្រជាពលរដ្ឋខ្វះខាតស្បៀងដោយវិបត្តិជំងឺផ្លូវដង្ហើមថ្មី ឬជំងឺកូវីដ-១៩ ដែលតម្រូវឲ្យរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងក្រុមការងារគ្រប់មូលដ្ឋាន ត្រូវចុះឲ្យបានជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីពិនិត្យលទ្ធភាពជាក់ស្តែងនូវជីវភាព និងដោះស្រាយឲ្យបានទាន់ពេលវេលា ។ ដើម្បីឆ្លើយតប ឲ្យបានប្រសិទ្ធិភាព កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខណ្ឌជ្រោយចង្វារ រួមដំណើរដោយលោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ បានបន្តចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ទន្ទឹមនឹងការចុះពិនិត្យស្ថានភាពជាក់ស្តែងនៅក្នុងភូមិរនះ ក្រុមការងារពិនិត្យឃើញជាបឋម នូវចំនួនប្រជាពលរដ្ឋ៥គ្រួសារ ដែលជួបការខ្វះខាតស្បៀង ដោយសារឥទ្ធិពលកូវីដ-១៩ ព្រោះក្រុមគ្រួសារទាំងនោះភាគច្រើនមានស្វាម៉ីជាកម្មករសំណង់ និងធ្វើការរោងចក្រ ហើយមានមួយគ្រួសារ ទាំងស្វាម៉ី និងភរិយា បានចាកចេញពីលំនៅដ្ឋានទៅធ្វើការនៅតំបន់ផ្សេងដោយទុកកូនតូចនៅជាមួយជីដូន ។

ឆ្លើយតបនឹងតម្រូវការជាក់ស្តែង ឯកឧត្តម ណុប ចាន់ណារិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កោះដាច់ និងលោក ប៉ាត់ អ៊ែល រួមនឹងសមាជិកសមាជិកា ក្រុមប្រឹក្សាសង្កាត់ បានចូលរួមជួយឧបត្ថម្ភ មួយគ្រួសារអង្ករ១០គីឡូក្រាម ថវិកា២ម៉ឺនរៀល និងឃីតមួយកញ្ចប់រួមមាន មី ទឹកស៊ីអ៊ីវ ស្ករស និងត្រីខកំប៉ុង ដើម្បីដោះស្រាយជីវភាពបានមួយរយៈ ។ តែទោះជាយ៉ាងណាក្តី ឯកឧត្តម ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រាប់ពលរដ្ឋថា នៅក្នុងកាលៈទេសៈ ដែលជម្ងឺអុតត្បាតកូវីដ-១៩ មិនទាន់រលាយចេញពីផែនដីយើង ប្រសិនបើមានប្រជាពលរដ្ឋ ខ្វះស្បៀងពិតប្រាកដសូមអញ្ជើញទៅរដ្ឋបាលសង្កាត់ ដើម្បីបើកយកស្បៀងមកដោះស្រាយជីវភាព ។

ជាមួយគ្នានេះ ឯកឧត្តម ណុប ចាន់ណារិន្ទ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា ផ្ញើជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង បើទោះជាពេលនេះសម្តេចទាំងទ្វេរកំពុងតែមានទុក្ខដ៏ក្រៀមក្រំ ខណៈដែលមាតារបស់លោកបានទទួលមណភាព និងកំពុងប្រារព្វពិធីបុណ្យតាមទំនៀទំលាប់ប្រពៃណីយ៍ក៏ដោយ ក៏សម្តេចនៅតែខ្វល់ខ្វាយចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសលើបញ្ហសុខសុវត្ថិភាពសុខភាពដែលកំពុងប្រឈមនឹងកូវីដ-១៩ និងជីវភាពរបស់ពលរដ្ឋយើងជាប់ជាប្រចាំ ។

ជាមួយគ្នានេះ ឯកឧត្តម ណុប ចាន់ណារិន្ទ បានសុំឲ្យប្រជាពលរដ្ឋអនុវត្តឲ្យបានជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលរដ្ឋបាលសង្កាត់បានចាក់ផ្សាយតាមមីក្រូជារៀងរាល់ថ្ងៃ និងត្រូវពាក់ម៉ាស់ លាងដៃនឹងអាល់កុលឬសាប៊ូឲ្យបានញឹកញាប់ បើមិនចាំបាច់ គប្បីនៅក្នុងផ្ទះទើបប្រសើរ ។ ក្រៅពីនេះសូមចូលរួមផ្តល់ព័ត៌មានជូនគ្នាទៅវិញ ទៅមក ឬជូនទៅរដ្ឋបាលសង្កាត់ ប្រសិនបើមានបងប្អូន ឬមានអ្នកមកក្រៅមូលដ្ឋាន មកស្នាក់នៅ ដើម្បីពិនិត្យតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះបើយើងធ្វើបែបនេះបាន ទើបយើងបញ្ជៀសបានការឆ្លងវីរូសកូវីដ-១៩ ។

ឯកឧត្តម ណុប ចាន់ណារិន្ទ ក៏បាថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលពិសេសមូលនិធិម៉ានី និងក្រុមហ៊ុនសោម៉ាគ្រុប ដែលបានជួយឧបត្ថម្ភទាំងថវិកា និងគ្រឿងឧបភោគបរិភោគ ដល់ក្រុមការងារ និងរដ្ឋបាលសង្កាត់ ដើម្បីធ្វើកិច្ចការមនុស្សធម៌ ជាមួយប្រជាជខ្វះខាតទាំងពេលកន្លងមក និងទាំងពេលបច្ចុប្បន្ន ៕

មន្ត្រីក្រុមការងាររាជរដ្ឋាភិបាល ប្រាប់ពលរដ្ឋនៅភូមិរនះ ថា

មន្ត្រីក្រុមការងាររាជរដ្ឋាភិបាល ប្រាប់ពលរដ្ឋនៅភូមិរនះ ថា បើខ្វះខាតស្បៀងពិតប្រាកដ សុំទៅជួបរដ្ឋបាលសង្កាត់កោះដាច់ ដើម្បីដោះស្រាយជូន ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយរាជធានីភ្នំពេញ និងដើម្បីឆ្លើយតបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយដោះស្រាយប្រជាពលរដ្ឋខ្វះខាតស្បៀងដោយវិបត្តិជំងឺផ្លូវដង្ហើមថ្មី ឬជំងឺកូវីដ-១៩ ដែលតម្រូវឲ្យរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងក្រុមការងារគ្រប់មូលដ្ឋាន ត្រូវចុះឲ្យបានជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីពិនិត្យលទ្ធភាពជាក់ស្តែងនូវជីវភាព និងដោះស្រាយឲ្យបានទាន់ពេលវេលា ។ ដើម្បីឆ្លើយតប ឲ្យបានប្រសិទ្ធិភាព កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខណ្ឌជ្រោយចង្វារ រួមដំណើរដោយលោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ បានបន្តចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ទន្ទឹមនឹងការចុះពិនិត្យស្ថានភាពជាក់ស្តែងនៅក្នុងភូមិរនះ ក្រុមការងារពិនិត្យឃើញជាបឋម នូវចំនួនប្រជាពលរដ្ឋ៥គ្រួសារ ដែលជួបការខ្វះខាតស្បៀង ដោយសារឥទ្ធិពលកូវីដ-១៩ ព្រោះក្រុមគ្រួសារទាំងនោះភាគច្រើនមានស្វាម៉ីជាកម្មករសំណង់ និងធ្វើការរោងចក្រ ហើយមានមួយគ្រួសារ ទាំងស្វាម៉ី និងភរិយា បានចាកចេញពីលំនៅដ្ឋានទៅធ្វើការនៅតំបន់ផ្សេងដោយទុកកូនតូចនៅជាមួយជីដូន ។ឆ្លើយតបនឹងតម្រូវការជាក់ស្តែង ឯកឧត្តម ណុប ចាន់ណារិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កោះដាច់ និងលោក ប៉ាត់ អ៊ែល រួមនឹងសមាជិកសមាជិកា ក្រុមប្រឹក្សាសង្កាត់ បានចូលរួមជួយឧបត្ថម្ភ មួយគ្រួសារអង្ករ១០គីឡូក្រាម ថវិកា២ម៉ឺនរៀល និងឃីតមួយកញ្ចប់រួមមាន មី ទឹកស៊ីអ៊ីវ ស្ករស និងត្រីខកំប៉ុង ដើម្បីដោះស្រាយជីវភាពបានមួយរយៈ ។ តែទោះជាយ៉ាងណាក្តី ឯកឧត្តម ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រាប់ពលរដ្ឋថា នៅក្នុងកាលៈទេសៈ ដែលជម្ងឺអុតត្បាតកូវីដ-១៩ មិនទាន់រលាយចេញពីផែនដីយើង ប្រសិនបើមានប្រជាពលរដ្ឋ ខ្វះស្បៀងពិតប្រាកដសូមអញ្ជើញទៅរដ្ឋបាលសង្កាត់ ដើម្បីបើកយកស្បៀងមកដោះស្រាយជីវភាព ។ជាមួយគ្នានេះ ឯកឧត្តម ណុប ចាន់ណារិន្ទ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា ផ្ញើជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង បើទោះជាពេលនេះសម្តេចទាំងទ្វេរកំពុងតែមានទុក្ខដ៏ក្រៀមក្រំ ខណៈដែលមាតារបស់លោកបានទទួលមណភាព និងកំពុងប្រារព្វពិធីបុណ្យតាមទំនៀទំលាប់ប្រពៃណីយ៍ក៏ដោយ ក៏សម្តេចនៅតែខ្វល់ខ្វាយចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសលើបញ្ហសុខសុវត្ថិភាពសុខភាពដែលកំពុងប្រឈមនឹងកូវីដ-១៩ និងជីវភាពរបស់ពលរដ្ឋយើងជាប់ជាប្រចាំ ។ជាមួយគ្នានេះ ឯកឧត្តម ណុប ចាន់ណារិន្ទ បានសុំឲ្យប្រជាពលរដ្ឋអនុវត្តឲ្យបានជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលរដ្ឋបាលសង្កាត់បានចាក់ផ្សាយតាមមីក្រូជារៀងរាល់ថ្ងៃ និងត្រូវពាក់ម៉ាស់ លាងដៃនឹងអាល់កុលឬសាប៊ូឲ្យបានញឹកញាប់ បើមិនចាំបាច់ គប្បីនៅក្នុងផ្ទះទើបប្រសើរ ។ ក្រៅពីនេះសូមចូលរួមផ្តល់ព័ត៌មានជូនគ្នាទៅវិញ ទៅមក ឬជូនទៅរដ្ឋបាលសង្កាត់ ប្រសិនបើមានបងប្អូន ឬមានអ្នកមកក្រៅមូលដ្ឋាន មកស្នាក់នៅ ដើម្បីពិនិត្យតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះបើយើងធ្វើបែបនេះបាន ទើបយើងបញ្ជៀសបានការឆ្លងវីរូសកូវីដ-១៩ ។ឯកឧត្តម ណុប ចាន់ណារិន្ទ ក៏បាថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលពិសេសមូលនិធិម៉ានី និងក្រុមហ៊ុនសោម៉ាគ្រុប ដែលបានជួយឧបត្ថម្ភទាំងថវិកា និងគ្រឿងឧបភោគបរិភោគ ដល់ក្រុមការងារ និងរដ្ឋបាលសង្កាត់ ដើម្បីធ្វើកិច្ចការមនុស្សធម៌ ជាមួយប្រជាជខ្វះខាតទាំងពេលកន្លងមក និងទាំងពេលបច្ចុប្បន្ន ៕

បាន​បង្ហោះ​ដោយ គណបក្សប្រជាជនកម្ពុជា-Cambodian People's Party នៅ ព្រហស្បតិ៍ 7 ឧសភា 2020