ក្រុមការងារមន្ត្រីបច្ចេកទេស នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំទន្លេបិទបានចុះពិនិត្យការងារស្តារប្រឡាយមេ ០១ខ្សែ មានប្រវែង ១.១២០ម៉ែត្រ


នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារមន្ត្រីបច្ចេកទេស នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំទន្លេបិទបានចុះពិនិត្យការងារស្តារប្រឡាយមេ ០១ខ្សែ មានប្រវែង ១.១២០ម៉ែត្រ មានមាត់លើ៩ម៉ែត្រ បាតក្រោម២ម៉ែត្រ ជម្រៅជាមធ្យម៣ម៉ែត្រ និងសំណង់ទ្វារទឹក ០១កន្លែង មានទីតាំងស្ថិតនៅក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីនាំទឹកពីបឹងត្រែងមកស្រោចស្រពលើផ្ទៃដីស្រូវប្រាំងចំនួន២៤០ហិកតា ការងារនេះបានចាប់អនុវត្តពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ មកដល់ពេលនេះ សម្រេចការងារបាន ៨៥% និងគ្រោងបញ្ចប់នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២០ នាពេលខាងមុខ ៕