លោក ថាំង វីយុទ្ធដា បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យគម្រោងស្តារប្រឡាយមេព្រៃចំការ នៅក្នុងឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង


ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យគម្រោងស្តារប្រឡាយមេព្រៃចំការ មានទីតាំង ស្ថិតនៅក្នុងឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។ ប្រព័ន្ធធារាសាស្រ្តមេព្រៃចំការ ធ្វើការស្តារ ដើម្បីភ្ជាប់ចរន្តទឹកពីប្រឡាយមេវ៉ៃកូ ឱ្យហូរចូលតាមប្រឡាយមេ ដែលគ្រោងស្តារ មកធ្វើការស្រោចស្រពបន្ថែមក្នុងឃុំព្រៃឃ្នេស ខេត្តព្រៃវែង លើផ្ទៃដីស្រូវវស្សា ៨៥០ហិកតា និងស្រូវប្រាំង ២៥០ហិកតា ។ បច្ចុប្បន្នក្រុមការងារ សម្រេចបាន ៥០% ក្នុងទំហំការងាររួមមាន ៖
– ស្តារប្រឡាយមេប្រវែង ៦.៥០០ម៉ែត្រ
– សាងសង់សំណង់លូដោះទឹក ចំនួន ០៨កន្លែង
– សាងសង់សំណង់លូយកទឹក ចំនួន ០៦កន្លែង
– សាងសង់សំណង់ស្ទាក់ទឹក (ទ្វារ៤) ចំនួន ០៣កន្លែង
– សាងសង់សំណង់ លូចម្លង ០១កន្លែង