ព្រះចៅអធិការវត្តសន្សំកុសល និងលោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ​ ក្នុងសង្កាត់ចំនួន២៥គ្រួសារ


នៅព្រឹកថ្ងៃសុក្រ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ព្រះញាណកោសល​ យឹម​ ចំរេីន​ ព្រះរាជាគណថ្នាក់ចត្វា​ ព្រះចៅអធិការវត្តសន្សំកុសល​ រួមជាមួយមន្ត្រី គណៈសង្ឃ  លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ លោក អធិការង នគរបាលខណ្ឌ មានជ័យ លោកមេប៉ុស្តិ សង្កាត់ បឹងទំពន់ទី១ លោក លោកស្រី ជាក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ  ក្រុមយុវជនសង្កាត់​ បានចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ​ ក្នុងសង្កាត់ចំនួន២៥គ្រួសារ​ ដែលក្នុង១គ្រួសារទទួលបាន៖ថវិកាចំនួន​ ៥ម៉ឺនរៀលអង្ករ​ ២២គីឡូក្រាម,មី​១កេះ,សម្ភារៈ​ផ្ទះបាយ​ ១ប្រដាប់,ស្ករស​ ទឹកស៊ីអ៉ីវ​ ទឹកត្រី ។