រដ្ឋបាលខេត្តកំពង់ឆ្នាំងសហការជាមួយ ក្រុមអ្នកជំនាញការស្ម័គ្រចិត្តចិនចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមសាលារៀន មន្ទីរពេទ្យនិងផ្សារក្នុងខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០រដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំងនិងលោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងបានធ្វើសហការក្រុមអ្នកជំនាញការស្ម័គ្រចិត្តចិន មកពីអង្គការសង្គ្រោះមេឃពណ៌ខៀវ (Blue Sky Rescue – BSR) នៃសាធារណរដ្ឋប្រជាមានិតចិនសហការជាមួយក្រុមសង្គ្រោះបន្ទាន់៧១១ របស់កងពលតូចលេខ៧០ បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារ សាលារៀន មន្ទីរពេទ្យ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ ។