ក្រុមកាងារសង្គ្រោះមេឃខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ចុះទៅបាញ់ថ្នាំសម្លាប់មេរោគ ការពារជម្ងឺឆ្លងកូវីដ១៩ នៅខេត្តព្រះវិហារ


ខេត្តព្រះវិហារ ៖នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២០ ក្រុមកាងារសង្គ្រោះមេឃខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសម្របសម្រួលរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណ:រដ្ឋមន្ត្រី​ និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ បានសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចុះទៅបាញ់ថ្នាំសម្លាប់មេរោគ ការពារជម្ងឺឆ្លងកូវីដ១៩ នៅតាមគោលដៅសំខាន់ៗរួមមាន :មន្ទីរពេទ្យបង្អែក១៦មករា មណ្ឌលចត្តាឡីស័កកំរិត១ កន្លែងផ្ទុះជំងឺកូវីដ១៩ ចំនួន២នាក់ និងព្រះវិហារឥស្លាម នៅភូមិឡដ្ឋឥដ្ឋ ក្រុងព្រះវិហារ  ខេត្តព្រះវិហារ ។