លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ចូលរួមរំលែកទុក្ខ លោកស្រី សុខ សាវី ភរិយានៃសព លោក ឆេង ឆាន ប្រធានភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ 


នៅវេលាម៉ោង ៦:០០ នាទីល្ងាច ថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ចូលរួមរំលែកទុក្ខ លោកស្រី សុខ សាវី ភរិយានៃសព លោក ឆេង ឆាន ប្រធានភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៧ៈ៣៥ នាទីព្រឹក ក្នុងជន្មាយុ ៦៤ ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ ។

នាឱកាសនោះផងដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានសំដែងនូវសមាណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និង អាលោះអាល័យជាទីបំផុត និង សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់លោក ឆេង ឆាន បានសោយសុខក្នុងទីឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

អំណោយមនុស្សធម៌ ដែលចូលរួមរំលែកទុក្ខរួមមាន ៖
– អង្ករ ១បាវ ៣០ គីឡូក្រាម , មី ២កេស , ទឹកត្រី ១យួរ , ទឹកស៊ីអ៉ីវ ១យួរ , ទឹកសុទ្ធ ២កេស , ស្ករស ១គីឡូក្រាម , គ្រឿងបន្លុង ១ឈុត រួមទាំងថវិកា ១០ ម៉ឺនរៀល ផងដែរ ៕