ឯកឧត្តម រ័ត្ន វិរៈ អញ្ជើញចុះពិនិត្យសក្ដានុពលទេសចរណ៍ធម្មជាតិអូរតាំងឡាំង


ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ អូរតាំងឡាំង ឋិតក្នុងភូមិមេម៉ង់ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលពោរពេញទៅដោយសក្ដានុពលធម្មជាតិដ៏គួរឲ្យទាក់ទាញចង់ទស្សនា និងកម្សាន្ត៕