មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានចុះពិនិត្យអាហារដ្ឋានត្មាត នៅដែននជម្រកសត្វព្រៃសៀមប៉ាង


កាលពីថ្ងៃ​សៅរ៍​ ៣រោច​ ខែពិសាខ​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស.​ ២៥៦៤​ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងគណៈប្រតិភូក្រសួង​ អមដោយលោកប្រធាន​ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្ត​ បានចុះពិនិត្យអាហារដ្ឋានត្មាត នៅដែននជម្រកសត្វព្រៃសៀមប៉ាង និងរៀបចំកិច្ចប្រជុំមួយ ស្តីពីការងារគ្រប់គ្រងដែន​ជម្រកសត្វព្រៃសៀមប៉ាង ប្រារព្ធឡើង​នៅស្នាក់ការទួលកំណប់ និងបន្ទាប់មកបានបន្តដំណើរបំពេញទស្សនកិច្ចការងារនៅឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង នៃខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។