ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម​ នាំយក​បច្ច័យ​ចំនួន​១០លានរៀល​ ប្រគេន​ព្រះ​តេជគុណ​ ហ៊ុន​ ម៉ាណែត​ ដេីម្បី​ចូលរួម​អភិវឌ្ឍន៍​ លេី​វិស័យ​ពុទ្ធ​ចក្រ​​


កំពង់ចាម​:​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ រួមដំណើរជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រោមឱវាទ នាព្រឹក​ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ បានអញ្ជើញនាំយក​ចង្ហាន់​ ទេយ្យទាន និងបច្ច័យ ចំនួន​១០លានរៀល​ ប្រគេនព្រះតេជគុណ​ ហ៊ុន​ ម៉ាណែត​ ដេីម្បីចូលរួមកសាងសមិទិ្ធផលនានា​ លេីកកម្ពស់វិស័យពុទ្ធសាសនា នៅក្នុង​វត្តអម្ពរវ័ន្ត ហៅវត្តស្វាយដំណាក់​ ស្ថិតនៅក្នុងឃុំជីនីក​ ស្រុកក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ ។​

គួរ​រំលឹក​​ផង​ដែរថា​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាបុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅ​ថ្មីៗ​នេះ លោក​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​កោរសក់បួសមុខភ្លើង តំណាង​ឲ្យ​គ្រួសារ​នៃ​សព​ ដើម្បីសងគុណ និងឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ លោកយាយព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាមាតាក្មេកសម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន និង​ជា​មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕